“រង្វាន់អក្សរសិល្ប៍ នូ ហាច លើកទី១១ ឆ្នាំ២០១២ – ២០១៣ “

សមាគមអក្សរសិល្ប៍ នូ ហាច សហការជាមួយសមាគមអ្នកនិពន្ធខ្មែរនៅបរទេស បានរៀបចំធ្វើការ ប្រកួត ប្រជែងតែង និពន្ធ ក្នុងគោលបំណងដើម្បីលើកស្ទួយដល់វិស័យអក្សរសាស្រ្តខ្មែរ។ វិញ្ញាសារ រួមមាន៖

១. ផ្នែករឿងខ្លីៈ អ្នកនិពន្ធត្រូវសរសេរដោយបង្ហាញឲ្យឃើញពី ទស្សនៈអំពីជីវិត សង្គម ការអប់រំ ឬវប្បធម៌ និងទស្សនវិជ្ជាផ្សេងៗនៅក្នុងដំណើររឿងរបស់ខ្លួន។ ផ្នែករឿងខ្លីនេះ អ្នកនិពន្ធត្រូវសរសេរមិនឲ្យលើសពី១០ទំព័រឡើយ។

២. ផ្នែកកំណាព្យៈ ប្រធានបទសរសេរដោយសេរី តាមបែបទំនើបនិយម មានទស្សនវិជ្ជា សោភណ្ឌភាព និងបែបបទត្រឹម ត្រូវ។ ផ្នែកកំណាព្យ អ្នកនិពន្ធត្រូវសរសេរមិនឲ្យលើសពី៣ទំព័រ។

រង្វាន់ៈ ជ័យលាភីលេខ១ $២០០ ជ័យលាភីលេខ២ $១៥០    និងជ័យលាភីលេខ៣ $១០០។

បញ្ជាក់ៈ គ្រប់វិញ្ញាសារទាំងអស់ដែលផ្ញើចូលរួមប្រកួតប្រជែង ជាបទនិពន្ធដែលមិនធ្លាប់ចូលរួមប្រលងពីមុន។ វិញ្ញាសារ ដែលគោរពតាមលក្ខខណ្ឌខាងលើ ត្រូវបានជ្រើសរើសពិនិត្យ។ រង្វាន់នឹងចែកជូន ក្នុងកម្មវិធីសិក្ខាសាលា របស់សមាគមអក្សរ សិល្ប៍នូ ហាច នាខែ មិថុនា ឆ្នាំ ២០១៣។

កាលបរិច្ឆេទៈ សំណៅប្រលងឈប់ទទួលនៅថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៣ ជាកំណត់។ សូមលោក លោកស្រី កវី អ្នកនិពន្ធ សរសេរអាស័យដ្ឋាន ឬE-mail  និងលេខទូរស័ព្ទរបស់អ្នកឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលធ្វើការទំនាក់ទំនង ត្រឡប់ទៅវិញ។

សូមផ្ញើស្នាដៃចូលរួមប្រកួតប្រជែង មកសមាគមអក្សរសិល្ប៍នូ ហាច ដែលមានទីស្នាក់ការនៅ ផ្ទះលេខ ៤៨ ផ្លូវត្រសក់ផ្អែម  (ខាងក្រោយ ឆៀងខាងត្បូងព្រឹទ្ធសភា) សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬក៏តាមរយៈ   E-mail: NouHachJournal@gmail.com

ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទ 023 99 07 06/ 092 95 71 71

សូមអរគុណ!