រង្វាន់អក្សរសិល្ប៍លើកទី៧ ឆ្នាំ២០០៨ – ២០០៩
Wednesday, December 17th, 2008សមាគមអក្សរសិល្ប៍នូ ហាច សហការជាមួយសមាគមអ្នកនិពន្ធខ្មែរនៅបរទេស និងសមាគមអ្នកសាបព្រោះ រៀបចំធ្វើការប្រកួតប្រជែងផ្នែកតែងនិពន្ធ ដើម្បីលើកស្ទួយវិស័យអក្សរសាស្រ្តខ្មែរ។ វិញ្ញាសារួមមាន៖
១ ផ្នែករឿងខ្លី អ្នកនិពន្ធត្រូវសរសេរដោយបង្ហាញឲ្យឃើញពី ទស្សនៈអំពីជីវិត ការអប់រំ ឬវប្បធម៌ និងទស្សនវិជ្ជាក្នុងដំណើររឿងរបស់ខ្លួន។ ផ្នែករឿងខ្លីនេះ អ្នកនិពន្ធត្រូវសរសេរមិនឲ្យលើស១៥ទំព័រ។
២ ផ្នែកកំណាព្យ ប្រធានបទសរសេរដោយសេរី តាមបែបទំនើបនិយម មានទស្សនវិជ្ជា សោភណភាព និងបែបបទត្រឹមត្រូវ។ ផ្នែកកំណាព្យ អ្នកនិពន្ធត្រូវសរសេរមិនឲ្យលើស៥ទំព័រ។ Read the rest of this entry »
English